សូមស្វាគមន៍មកកាន់មជ្ឈមណ្ឌលទំនាក់ទំនងតាមអនឡាញសម្រាប់ផែនការដឹកជញ្ជូននៃទីក្រុង Seattle
ផែនការដឹកជញ្ជូននៃទីក្រុង Seattle (STP) គឺជាចក្ខុវិស័យសម្រាប់អនាគតនៃការដឹកជញ្ជូននៅក្នុងទីក្រុង Seattle។
STP គឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងប្រព័ន្ធដឹកជញ្ជូនដែលផ្តល់ឱ្យមនុស្សគ្រប់គ្នានូវលទ្ធភាពទទួលបានជម្រើសប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ ដើម្បីទៅដល់ទីកន្លែង និងឱកាសរបស់គេ។ STP នឹងណែនាំការវិនិយោគលើការដឹកជញ្ជូនក្នុងស្រុកសម្រាប់រយៈពេល 20 ឆ្នាំទៅខាងមុខ – ដូច្នេះហើ់យយើងចង់ឮមតិយោបល់ពីអ្នក!
ប្រព័ន្ធដឹកជញ្ជូនរបស់យើងគឺមិនត្រឹមតែអំពីផ្លូវថ្នល់ទេ។ វារួមបញ្ចូលទាំងចិញ្ចើមផ្លូវ ស្ពាន ជណ្តើរ ផ្លូវឆ្លងកាត់ ផ្លូវតូច និងផ្លូវលំ ផ្លូវកង់ ផ្លូវបំបែក ទីធ្លាសាធារណៈដូចជាហាងកាហ្វេតាមដងផ្លូវ និងកៅអីអង្គុយកម្សាន្ត និងមានអ្វីៗជាច្រើនទៀត។ ប្រព័ន្ធដឹកជញ្ជូន គឺជារបៀបដែលមនុស្សគ្រប់រូបធ្វើដំណើរទៅមកជុំវិញទីក្រុង ដោយភ្ជាប់ពួកយើងទៅនិងទីកន្លែងនិងស្វែងរកឱកាសផ្សេងៗទៀត។ ប៉ុន្តែដោយជំងឺកូវីដ-១៩ ការប្រែប្រួលនៃអាកាសធាតុ និងកំណើនប្រជាជនកាន់តែច្រើន បានធ្វើឱ្យមានការលំបាកក្នុងការរក្សាប្រព័ន្ធនេះឱ្យដំណើរការដោយរលូន។ ដោយសារមូលហេតុនេះហើយ បានយើងចង់បង្កើតប្រព័ន្ធប្រកបដោយនិរន្តរភាពដែលដំណើរការនាពេលបច្ចុប្បន្ននិងនាពេលអនាគត។
សូមបន្តទំនាក់ទំនងគ្នា
ចុះឈ្មោះដើម្បីទទួលពត៌មានតាមរយៈអ៊ីមែលពី ផែនការដឹកជញ្ជូននៃទីក្រុង Seattle៖
សូមចូលមើល គេហទំព័រផែនការដឹកជញ្ជូននៃទីក្រុង Seattle ដើម្បីស្វែងយល់បន្ថែមអំពីផែនការនេះ ស្វែងរកគម្រោងធនធាន និងសំណួរដែលគេសួរជាញឹកញាប់ ហើយបន្តធ្វើបច្ចុប្បន្នភាពលើដំណើរការរៀបចំផែនការ។
ចូលរួមក្នុងការរៀបចំផែនការអនាគតនៃការដឹកជញ្ជូននៅទីក្រុង Seattle!
ក្នុងដំណាក់កាលដំបូងនៃការចូលរួម ដែលដំណើរការពីនិទាឃរដូវរហូតដល់រដូវក្តៅឆ្នាំ 2022 SDOT នឹងធ្វើការជាមួយអ្នក – សហគមន៍ – ដើម្បីបង្កើត ចក្ខុវិស័យរួមសម្រាប់អនាគតនៃការដឹកជញ្ជូននៅទីក្រុង Seattle ដោយស្តាប់សម្លេងរបស់អ្នកដើម្បីឱ្យយល់ពីអាទិភាព បញ្ហាប្រឈម និងតម្រូវការរបស់អ្នក ក្នុងការធ្វើដំណើរជុំវិញទីក្រុង។
តើយើងមានន័យយ៉ាងណាចំពោះ “ចក្ខុវិស័យរួមសម្រាប់អនាគតនៃការដឹកជញ្ជូននៅទីក្រុង Seattle”? STP គឺជាឱកាសមួយសម្រាប់យើងទាំងអស់គ្នាដើម្បីស្រមៃមើលថាតើយើងចង់ធ្វើដំណើរជុំវិញទីក្រុងដោយរបៀបណានាពេលអនាគត។ យើងសង្ឃឹមថានឹងបានឮអំពីគំនិត បទពិសោធន៍ បញ្ហាប្រឈម និងឱកាសរបស់អ្នក ដើម្បីជួយកសាងបណ្តាញផ្លូវ និងទីសាធារណៈ ដែលបំពេញតាមតម្រូវការរបស់មនុស្សគ្រប់រូប។
អ្នកអាចចូលរួមក្នុងការបង្កើតផែនការដឹកជញ្ជូននៃទីក្រុង Seattle ឥឡូវនេះដោយប្រើឧបករណ៍ទាំងនេះ។
ធ្វើការស្ទង់មតិ ដើម្បីជួយណែនាំការងាររបស់យើង
ចែករំលែកបញ្ហាប្រឈម និងឱកាសរបស់អ្នកនៅលើ
ផែនទីអន្តរកម្ម របស់យើង
ចូលរួមជាមួយពួកយើងនៅក្នុង ព្រឹត្តិការណ៍នាពេលខាងមុខ
ផ្ញើ
អ៊ីមែល មកយើងឬទូរស័ព្ទទៅ ខ្សែសារជាសំឡេង របស់យើង
យើងចង់ដឹងថា៖
- នៅពេលអ្នកគិតអំពីការដឹកជញ្ជូននៅនៃទីក្រុង Seattle ទៅអនាគត តើអ្នកសង្ឃឹមថា នឹងឃើញអ្វីខ្លះ? តើអ្វីទៅដែលសំខាន់សម្រាប់អ្នក?
- នៅពេលអ្នកធ្វើដំណើរជុំវិញទីក្រុង Seattle តើអ្នកប្រឈមមុខនឹងបញ្ហាអ្វីខ្លះ? តើអ្វីខ្លះនឹងធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល?
យើងនឹងប្រើប្រាស់ចម្លើយរបស់អ្នកចំពោះសំណួរទាំងនេះ ដើម្បីបង្កើតមូលដ្ឋានគ្រឹះនៃផែនការដឹកជញ្ជូននៃទីក្រុង Seattle។ តាមរយៈការចូលរួមក្នុងការបង្កើត STP អ្នកនឹងជួយយើងបង្កើតប្រព័ន្ធដឹកជញ្ជូនដែលដំណើរការកាន់តែប្រសើរសម្រាប់មនុស្សគ្រប់រូប!
សូមធ្វើការស្ទង់មតិផែនការដឹកជញ្ជូននៃទីក្រុង Seattle របស់យើងក្នុងពេលឥឡូវនេះ
សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានធ្វើការស្ទង់មតិដំបូងរបស់យើង! ការចូលរួមចម្លើយរបស់អ្នកបានជួយយើងចាប់ផ្តើមបង្កើត STP និងរៀបចំផែនការផ្សព្វផ្សាយជូនសហគមន៍របស់យើង។
ការស្ទង់មតិរបស់យើងក្នុងពេលបច្ចុប្បន្ននេះផ្តោតលើការបង្កើតចក្ខុវិស័យរួមសម្រាប់អនាគតនៃការដឹកជញ្ជូននៅទីក្រុង Seattle។ សូមចែករំលែកចម្លើយរបស់អ្នកខាងក្រោមនេះ ដើម្បីជួយណែនាំការងាររបស់យើង!
ប្រាប់យើងពីកន្លែងដែលអ្នកឃើញបញ្ហាប្រឈម និងឱកាសនៅលើផែនទីអន្តរកម្មរបស់យើង
របៀបប្រើផែនទីនេះ៖
- ប្រើ
រូបតំណាងដើម្បីជ្រើសរើសភាសារបស់អ្នក។
- អូសហើយទម្លាក់ម្ជុលលើចំណុច បន្ទាត់ ឬសញ្ញាសម្គាល់តំបន់លើផែនទី ឬចុចលើ “Comment Now!” ដើម្បីចាប់ផ្តើម។
- នៅពេលដែលអ្នកបានដាក់សញ្ញាសម្គាល់នៅលើផែនទីរួចហើយ សូមចែករំលែកបទពិសោធន៍ អាទិភាព បញ្ហាប្រឈម និងឱកាសរបស់អ្នកនៅក្នុងប្រអប់ comment រួចហើយចុចលើ “next”។
- បន្ទាប់ពីអ្នកបានចែករំលែកមតិរបស់អ្នករួចហើយ ក្រដាសស្ទង់មតិដោយស្ម័គ្រចិត្តនឹងលេចចេញមកឱ្យអ្នកបំពេញ។ ព័ត៌មាននេះជួយយើងកែលម្អសេវាកម្មរបស់យើងដល់សមាជិកនៃសហគមន៍ទាំងអស់គ្នា។
ចូលរួមក្នុងព្រឹត្តិការណ៍នាពេលខាងមុខ
ឱកាសនៃការចូលរួមតាមអនឡាញ និងដោយផ្ទាល់នាពេលខាងមុខ
អ្នកនៅទីណាជួបគ្នានៅទីនោះ!
យើងនឹងបង្ហោះប្រតិទិននៃព្រឹត្តិការណ៍នាពេលខាងមុខនៅទីនេះ ដូចដែលបានកំណត់មក។ សូមរង់ចាំទទួលព័ត៌មានលម្អិតបន្ថែមអំពីឱកាសនាពេលខាងមុខ ដើម្បីចូលរួម។
យើងនឹងមកជួបអ្នក!
សូមប្រើទម្រង់ក្រដាសនេះដើម្បីអញ្ជើញយើងឱ្យចូលរួមក្នុព្រឹត្តិការណ៍ និងការប្រជុំផ្សេងៗរបស់អ្នក។
SDOT ប្តេជ្ញាចិត្តរៀបចំឱ្យមានឱកាសដែលអាចចូលរួមបានហើយមានសុវត្ថិភាព ក្នុងអំឡុងពេលកំពុងមានជំងឺរាតត្បាតកូវីដ-១៩ COVID-19 ។ យើងនឹងធ្វើតាមការណែនាំពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសម្រាប់ព្រឹត្តិការណ៍ចូលរួមដោយផ្ទាល់ និងផ្តល់ឱកាសជ្រើសរើសចូលរួមតាមអនឡាញនៅពេលណាដែលអាចធ្វើទៅបាន។
សូមផ្ញើអ៊ីមែលមកយើងឬទូរស័ព្ទទៅខ្សែសារជាសំឡេងរបស់យើង
តើអ្នកមានសំណួរ កង្វល់ ឬមតិយោបល់អំពីផែនការដឹកជញ្ជូននៃទីក្រុង Seattle ដែរឬទេ? សូមផ្ញើអ៊ីមែលមកយើង ឬដាក់សារជាសំឡេង ហើយយើងនឹងឆ្លើយតបទៅអ្នកវិញ។
សូមទូរសព្ទទៅបណ្ដាញទូរស័ព្ទរបស់យើងដែលមានជាច្រើនភាសា ហើយដាក់សារដើម្បីចែករំលែកមតិកែលម្អរបស់អ្នកឬសួរសំណួរ។ ដាក់សម្លេងសារជាភាសារបស់អ្នក ហើយក្រុមផ្សព្វផ្សាយរបស់យើង ឬអ្នកបកប្រែនឹងទូរស័ព្ទមកអ្នកវិញជាមួយនឹងចម្លើយចំពោះសំណួររបស់អ្នក។
ផ្ញើអ៊ីមែលមកយើង៖ STP@Seattle.gov
ទូរស័ព្ទទៅខ្សែសារជាសំឡេងរបស់យើង៖ 206-257-2114
ផ្ដល់មតិទូទៅ
ប្រសិនបើអ្នកចង់ផ្តល់មតិទូទៅអំពីផែនការដឹកជញ្ជូននៃទីក្រុង Seattle សូមប្រើប្រអប់មតិយោបល់នេះ។
ទីកន្លែងដែលយើងកំពុងឆ្ពោះទៅ
ដំណើរការរៀបចំផែនការបានចាប់ផ្តើមនៅខែមករា ឆ្នាំ 2022 ហើយយើងរំពឹងថានឹងមានសេចក្តីព្រាងផែនការសម្រាប់ការត្រួតពិនិត្យជាសាធារណៈក្នុងអំឡុងនិទាឃរដូវឆ្នាំ 2023។ នៅគ្រប់ដំណាក់ការ អ្នកនឹងមានឱកាសចែករំលែកបទពិសោធន៍របស់អ្នក និងពិនិត្យមើល ផ្តល់យោបល់ និងជួយរៀបចំផែនការ ដូច្នេះសូមប្រឡប់មកសាកសួរវិញ ដើម្បីបន្តទទួលបានពត៌មានថ្មីៗលើដំណើរការនេះ។
កំណត់ពេលវេលា
និទាឃរដូវ –
រដូវក្តៅឆ្នាំ 2022
ដំណាក់កាលទី 1 នៃការចូលរួមជាសាធារណៈ (យើងនៅទីនេះ) ក្នុងដំណាក់កាលនេះ យើងនឹងធ្វើការជាមួយអ្នក — ដែលជាសហគមន៍ — ដើម្បីបង្កើតចក្ខុវិស័យរួមគ្នាសម្រាប់ STP។ យើងនឹងធ្វើការជាមួយអ្នក ដើម្បីស្វែងយល់ពីអាទិភាព បញ្ហាប្រឈម និងតម្រូវការរបស់អ្នក នៅពេលអ្នកធ្វើដំណើរជុំវិញទីក្រុង Seattle។
រដូវស្លឹកឈើជ្រុះឆ្នាំ 2022
និទាឃរដូវឆ្នាំ 2023
ដំណាក់កាលទី 2 នៃការចូលរួមជាសាធារណៈ ក្នុងដំណាក់កាលនេះ យើងនឹងចែករំលែកនូវអ្វីដែលយើងបានឮ និងបានរៀនក្នុងដំណាក់កាលទី 1 និងរបៀបដែលការចូលរួមរបស់អ្នកបានជូនដំណឹងអំពីផែនការរបស់យើងរហូតមកដល់បច្ចុប្បន្ន។ យើងក៏នឹងស្វែងរកការផ្ដល់មតិបន្ថែមពីសហគមន៍លើសមាសធាតុជាក់លាក់នៃផែនការ ក្នុងពេលដែលវាកំពុងត្រូវបានបង្កើតឡើង។
និទាឃរដូវឆ្នាំ 2023
ដំណាក់កាលទី 3 នៃការចូលរួមជាសាធារណៈ យើងនឹងចែករំលែកសេចក្តីព្រាងរបស់ STP ជាមួយសហគមន៍ ហើយស្នើសុំការពិនិត្យឡើងវិញ និងមតិកែលម្អរបស់អ្នក ដើម្បីអោយប្រាកដថាយើងដើរលើផ្លូវដែលត្រឹមត្រូវ។
រដូវក្តៅ 2023
បញ្ចប់ផែនការដឹកជញ្ជូននៃទីក្រុង Seattle!
ដើម្បីទទួលព័ត៌មានបច្ចុប្បន្នអំពី STP និងឱកាសចូលរួមនាពេលខាងមុខ សូមកុំភ្លេចចុះឈ្មោះដើម្បីទទួលពត៌មានថ្មីៗតាមរយៈអ៊ីមែល។
តើអ្នកចង់បានព័ត៌មានបន្ថែមឬទេ?
សូមចូលមើល គេហទំព័រផែនការដឹកជញ្ជូននៃទីក្រុង Seattle ដើម្បីស្វែងយល់បន្ថែមអំពីផែនការនេះ ស្វែងរកគម្រោងធនធាន និងសំណួរដែលគេសួរជាញឹកញាប់ ហើយបន្តធ្វើបច្ចុប្បន្នភាពលើដំណើរការរៀបចំផែនការ។
សូមអរគុណចំពោះការចូលរួមក្នុងការបង្កើតផែនការដឹកជញ្ជូននៃទីក្រុង Seattle! យើងទន្ទឹងរង់ចាំបន្តធ្វើការជាមួយអ្នក និងអ្នកជិតខាងរបស់អ្នក ដើម្បីបង្កើតប្រព័ន្ធដឹកជញ្ជូនដែលបំពេញតម្រូវការរួមរបស់យើង។
សូមបន្តទំនាក់ទំនងគ្នា
ចុះឈ្មោះដើម្បីទទួលពត៌មានតាមរយៈអ៊ីមែលពី ផែនការដឹកជញ្ជូននៃទីក្រុង Seattle៖
តើអ្នកមានសំណួរ កង្វល់ ឬមតិយោបល់អ្វីឬទេ?
សូមផ្ញើអ៊ីមែលមកយើង៖ STP@Seattle.gov
សូមទូរស័ព្ទទៅខ្សែសារជាសំឡេងរបស់យើង៖ 206-257-2114